Would You Get Married to a Guy Who Got It On With Other Guys?

One of my friends just got engaged to a guy who

…was in a long-term relationship with another man right before he started dating my friend! My pal knew this right from the get-go, well before they started talking marriage, but she only told me and her other friends about it after they decided to get married. Of course, we were all supportive (surprised, but supportive). But it got me thinking…

Would you be up for getting married to a man who dated other men before you?

I’d like to think I’d be fine with it–if he’s totally committed to me, it doesn’t matter whether he was with women, men, or both in the past. I definitely couldn’t imagine ending a wonderful relationship because of any previous relationship. Then again, I might wonder if I’m enough for him. After all, I’m only equipped with half the parts he’d enjoy. But if he were straight-up with me from the beginning and we were in a trusting relationship, then I’d probably get over those fears.

My friend hasn’t told her parents about her groom’s past relationship, and she doesn’t plan to. Her parents aren’t the most progressive people around, but I don’t know if it’s better if she mentions this to them (although how the heck would you bring that up? “By the way, your future son-in-law used to date dudes”) or keep it a secret and hope they never find out.

Would you mind marrying a man who’s been with other men? If your current boyfriend admitted this to you, would you stay with him? Do you think my friend should tell her parents about her fiance’s past, or is it none of their business?

Article from http://www.glamour.com/

រឿងសង្សារមិត្តល្អ(V.2).2

«រ៉ាលី! តើខ្ញុំអាចសួរអ្វីម្យ៉ាងពីដារីនបានទេ?» ធាវីសួររ៉ាលីព្រោះចង់ដឹងពីដារីន ថាដារីនមានរឿងអីក្នុងចិត្ត ដោយសាររ៉ាលីជាមិត្តល្អរបស់ដារីន

«អឺមមម… តើធាវីចង់ដឹងពីអ្វីទៅ?» រ៉ាលីងាកទៅមើលធាវីមួយភ្លែត រួចត្រលប់មកមើលផ្លូវវិញ ហើយតបតាមសំនួរ

«ខ្ញុំដឹងថារ៉ាលីជាមិត្តជិតស្និទ្ធម្នាក់របស់ដារីន… ហើយនៅជិតដិតនិងដារីនជាងគេ…. តើពីមុនដារីនធ្លាប់មានសង្សារដែរឬទេ… ប្រសិនបើគេមានតើគេបែកគ្នា ឬនៅស្រលាញ់គ្នានៅឡើយ… តើខ្ញុំធ្វើបាបចិត្តដារីនមែនទេ…???» ធាវីសួររ៉ាលី ទាំងបង្ខំចិត្ត តែដោយសារតែចង់អស់ចិត្ត អស់មន្ទិលទើបនាងសួរ ជជីករកការពិត

……… ម្តងនេះរ៉ាលីបើកភ្នែកធំមួយភ្លែត ងាកទៅមើលធាវី ហើយក៏បួងចង្កូតឡានបត់ទៅចិញ្ចើមផ្លូវភ្លាមៗ…. គេឈប់ឡានអែបទៅផ្លូវម្ខាង ដើម្បីបកស្រាយចម្ងល់នាង។

«ធាវី… នាងកុំពិបាកចិត្តអី… ដារីនពេលខ្លះ ចរិកគេគឺបែបនេះហើយ… តែគេជាមនុស្សល្អម្នាក់ដែលគួររាប់អាន… អតីតកាលរបស់គេខ្ញុំក៏មិនដឹងច្រើនប៉ុន្មានដែរ ប៉ុន្តែចំពោះរឿងស្នេហា ខ្ញុំដឹងថាប៉ុន្មានឆ្នាំចុងក្រោយ គេមិនដែលជាប់ជំពាក់ជំពិន ជាមួយស្រីណានោះទេ… » រ៉ាលីខំលាក់បាំងអាថ៍កំបាំងដារីន ព្រោះមិនចង់បង្កាត់ភ្លើងយល់ច្រលំឲ្យឆេះឡើង បង្កជាបញ្ហានោះទេ ទោះបីជាគេប្រាប់ធាវី ក៏ធាវីមិនយល់និងមិនអាចទទួលយកបានដែរ ម្ល៉ោះហើយមានតែដើរតាមស្ថានការណ៍បែបនេះតែប៉ុណ្ណោះ។

«អឺមមម… សង្ឃឹមថាអញ្ចឹងចុះ! ខ្ញុំពិតជាបារម្ភពីគាត់ ហើយមិនចង់ឃើញគាត់ស្ថិតក្នុងសភាពបែបនេះឡើយ ទោះជាយ៉ាងណាខ្ញុំនៅតែរង់ចាំគាត់ ហើយនឹងធ្វើនូវអ្វីដែលគាត់ត្រូវការ…» ក្រមុំម្នាក់នេះនិយាយក្នុងទឹកមុខគួរឲ្យអាណិត កែវភ្នែករបស់នាង បានបង្ហាញយ៉ាងច្បាស់ ពីសេចក្តីស្រលាញ់របស់នាងចំពោះដារីន

«មិនអីទេ… ចឹងធាវីយល់ហើយ… សង្ឃឹមថាធាវីនិងធ្វើតាមពាក្យដែលបាននិយាយ… ខំថែខ្លួន ថែចិត្ត ត្រៀមធ្វើជាកូនក្រមុំដ៏ល្អម្នាក់សម្រាប់ដារីន.. » រ៉ាលីស្ទើរតែទ្រាំមិនបានស្រក់ទឹកភ្នែក នៅពេលលឺពាក្យចេញពីមាត់ធាវី.. ចុះបើធាវីដឹងការពិតតើធាវីឈឹចាប់យ៉ាងណា… ហើយមិត្តខ្ញុំ ដារីន គេអាចតបស្នងទៅធាវីវិញបានឬអត់ បើក្នុងចិត្តគេមានតែណាថាម្នាក់ប៉ុណ្ណោះ..

និយាយចប់រ៉ាលីក៏បញ្ឆេះឡាន ហើយបើកចេញសន្សឹមៗរំកិលចេញពីចិញ្ចើមផ្លូវទៅកាន់ទ្រូងផ្លូវ​ ហើយបន្ថែមល្បឿន ដើម្បីជូនធាវី ឲ្យឆាប់ដល់ផ្ទះ…

«អរគុណបង! ខ្ញុំចូលផ្ទះសិនហើយ» ធាវីលើកដៃបក់វរិចៗថ្នមៗ រួចនិយាយបណ្តើរ ជាកិច្ចអរគុណដល់រ៉ាលីដែលបានជូនខ្លួនមកផ្ទះវិញ

«មិនអីទេ! ចឹងបងទៅសិនហើយ ថ្ងៃក្រោយជួបគ្នាទៀត!» រ៉ាលីទទួលពាក្យអរគុណរបស់ធាវីរួចក៏​បត់ឡានត្រលប់មកវិញ បំណងទៅកាន់ផ្ទះខ្លួន ព្រោះផ្លូវផ្ទះធាវីមិនមែនមែនជាផ្លូវផ្ទះគេនោះទេ… ចេញផុតពីផ្ទះធាវីបានប្រហែលប្រាំរយម៉ែត្រ សម្លេងទូរស័ព្ទរ៉ាលីក៏លាន់ឡើង…

«អាឡូ!»

«អាឡូ! អឺ..ដារីន មានការអីឬ?» រ៉ាលីសួរបញ្ជាក់

«និយាយចឹង ឯងជូនធាវីដល់ផ្ទះឬនៅ?»

«អឺ.. ដល់ហើយ.. យើងទើបតែចេញមកវិញទេ»

«ចឹងល្អហើយ! ហើយល្ងាចនេះឯងទំនេរទេ?»

«អឺ… ទំនេរតើ! ឯងមានការអីឬ?»

«ចឹងឯងអាចត្រលប់មកយកទៅក្រៅវិញបានអត់?»

«បានតើ! ឯងចង់ទៅណា?»

«ចាំជួបគ្នាបានដឹងថាត្រូវទៅណាឲ្យប្រាកដ។»

«យើងទៅដល់លូវហើយ! ចឹងបានហើយ!» រ៉ាលីដាក់ទូរស័ព្ទចុះ រួចក៏បត់ឡានតាមផ្លូវត្រលប់ទៅផ្ទះដារីន

[………]

“មិនដឹងជាដារីនគេយ៉ាងម៉េចហើយពេលនេះ… ខ្ញុំនឹកគេខ្លាំងណាស់… គេកំពុងធ្វើអីណ៎… ហេតុអីខ្ញុំនឹកគេដល់ថ្នាក់នេះ… ហេតុអីគេមកដល់យូរដែរហើយ ម៉េចមិនឃើញគេមកមើលខ្ញុំសោះចឹង! គេភ្លេចខ្ញុំហើយមើលទៅ… មិនអាចទេ.. ប្រហែលជាគេរវល់ ឬអស់កម្លាំងហើយមើលទៅ…” ណាថាអង្គុយនៅលើកៅអីមុខតុកុំព្យូទ័រ គិតតែម្នាក់ឯង ម្តងជ្រួញចិញ្ចើម ម្តងញញឹម មើលទៅគេកំពុងវិលវល់ កង្វល់ចិត្ត ចំពោះការមកដល់របស់ដារីន គេខ្លាចការរៀបការរបស់ដារីន ធ្វើឲ្យគេលែងបានជួបដារីន គេខ្លាចដារីនភ្លេចគេ គេខ្លាចខា្លច.. គេចេះតែអង្គុយគិតរឿងមិនល្អមួយចំនួន ធ្វើឲ្យគេកាន់តែច្របូកច្របល់ ហើយកាន់តែអន្ទះសារចង់ជួបដារីន ភ្លើងស្នេហ៍ភ្លើងស្រលាញ់កំពុងឆេះសន្ធោសន្ធៅពេញអារម្មណ៍ណាថា… គេខំប្រមូលយកអារម្មណ៍និងអនុស្សាវរីយ៍ល្អ ដែលគេធ្លាប់មានជាមួយដារីន មករំលឹកឡើងវិញ… ទៀតហើយទឹកភ្នែក ហូរកាត់ស្នាមញញឹម ទៀតហើយ… គេទ្រោបយំលើតុកុំព្យូទ័រ​ខ្លាំងៗ គេមិនខ្លាចនរណាលឺ ព្រោះគ្រួសារគេទៅជប់លៀងពិធីឡើងផ្ទះរបស់បងប្អូនជីដូនមួយគេ គឺនៅតែគេម្នាក់ឯងប៉ុណ្ណោះ។ គេយប់រហូតអស់ទឹកភ្នែក អស់កម្លាំង គេក៏គេងទាំងទ្រោបខ្លួននៅលើតុនៅឡើយ។

[………]

«ឯងចង់ទៅណា?» ដារីនសួរមិត្ត ពេលដារីនឡើងអង្គុយលើឡានស្រួលបួល

«អឺមមម… ជូនយើងទៅបារទៅ យើងចង់ផឹក»

«កុំប្រាប់យើងថា ឯងចង់ផឹកស្រារំងាប់ទុក… ឯងក៏ដឹងថាស្រាមិនអាចជួយអ្វីបាន ហើយកាន់តែបន្ថែមទុក្ខឲ្យឯងទេ!»

«យើងគិតថាមានតែឯងទេដែលយល់ពីយើង មិនដឹងថាឯងលូវសាំញាំច្រើនយ៉ាងហ្នឹងទេ… លូវឯងទៅមិនទៅ??»

«បានៗ! យើងជូនឯងទៅ ប៉ុណ្ណឹងក៏រក៍ខឹងដែរ» រ៉ាលីប្រកែកមិនកើត គេក៏ព្រម ហើយបើកឡានចេញទៅ…

[………]

មេឃចាប់ផ្តើមផ្គរគ្រហឹម យប់នេះមេឃងងឹត ហាក់មិនបើកផ្លូវឲ្យពន្លឺផ្កាយ និងដួងច័ន្ទចែងចាំងមកកាន់ ដែនពសុធាសោះ ពពកមីដេរដាស ខ្មៅងងឹត ខ្យល់ក៏បក់នាំយកកម្ទេចកម្ទី រសាត់អណ្តែតពេញធ្លាខាងក្រៅផ្ទះ ផ្លេកបន្ទោរភ្លឺព្រាកៗ… មួយសន្ទុះក្រោយ ដំណក់ទឹករាប់លានសែនកោដិ ក៏ធ្លាក់ចុះចាកអាកាសវេហា សម្តៅដែនធរណី នទីសមុទ្រយ៉ាងជោកជាំ ធាតុអាកាសក៏ចុះត្រជាក់តាមអំនាចទឹកភ្លៀង……

[………]

«ដារីន! ដារីនមកហើយ! ដារីនប្រាកដជាមកមែន!» ណាថារត់ទៅឱបដារីន ហើយបង្ហាញកាយវិការស្រលាញ់ក្នុងចិត្ត ដែលរង់ចាំដារីនយូរមកហើយ

«អឺមមម! ដារីនមកដល់ហើយម្ចាស់ចិត្ត មាននឹកបងខ្លាំងទេ?» ដារីនយកដៃអង្អែលក្បាលណាថា ហើយពោលពាក្យផ្អែមល្ហែម

«នឹក ប្រាកដជានឹក! ថានឹកដារីនខ្លាំងណាស់ ខ្លាំងរហូតស្ទើរភ្លេចបាយភ្លេចទឹកទៅហើយ គឺរង់ចាំឲ្យតែដល់ថ្ងៃដារីន ត្រលប់មកវិញ… » និយាយបណ្តើរ ទឹកភ្នែកណាថាស្រក់បណ្តើរ

«ក្មេងល្ងង់! អាយុប៉ុណ្ណេះហើយនៅយំបែបហ្នឹងទៀត មិនខ្មាសគេទេអី!» ដារីនយកដៃទាំងពីច្របាច់មុខណាថា ហើយគ្រវីតិចៗ បង្ហាញចរិកបែបក្នាញ់ដាក់ណាថា

«មិនដឹងនរណាធ្វើឲ្យយំ! បើគ្មានមូលហេតុក៏មិនមែនចេះតែយំផ្តេសផ្តាសដែរ» ណាថាតបទាំងអៀនមុខក្រហមផង ខឹងតិចៗផង

«ឃើញទេ ចរិកនៅតែកូនក្មេងដដែល ហាសហាសហា..» ដារីនសើចយ៉ាងសប្បាយដាក់គូស្នេហ៍

«ប្រាប់មកថា ដារីនមិនទៅណាចោលណាថាទៀតទេ!»​ ណាថាឱបដារីនយ៉ាងណែន ហើយសសុលក្បាលឲ្យផ្អឹបនឹងដើមទ្រូងដារីន រួចនិយាយភាសាស្នេហ៍ដែលគួរឲ្យអាសូរ

ដារីនប្រែប្រួលទឹកមុខ ហើយខ្លួនគេក៏ចាប់ផ្តើមរលាយបន្តិចម្តងៗ ក្លាយទៅជាផង់មាសល្អិតៗ អណ្តែតត្រសែតជាខ្សែហោះទៅកាន់ អាកាសវេហា… ណាថាប្រឹងប្រវារចាប់ក៏ចាប់មិនបាន គេបានត្រឹមសម្លឹងមើលពន្លឺនោះហោះចេញពីរូបគេ ទៅឆ្ងាយសែនឆ្ងាយ រហូតបាត់រស្មី….

គ្រាំងៗៗៗ … គ្រាំងៗៗៗៗ សម្លេងផ្គររន្ទះ លាន់លឺបែកអាកាសា ខណៈភ្លៀងកាន់តែតម្លើងឬទ្ធិ បង្អុរមិនឈប់ឈរ….

ណាថាភ្ញាក់ព្រើត នឹងសម្លេងផ្គរ ហើយក៏ក្រោកទាំងមីងម៉ាំង ពីតុកុំព្យូទ័រ… គេក៏ខំមើលជុំវិញខ្លួន ថ្ងាសគេបែកញើសជោក មើលទៅហាក់កំពុងបាត់អ្វីម្យ៉ាង ហើយស្វែងរកមិនទាន់ឃើញ… គេក្រលេកទៅមើលនាឡិកា ព្យួរជាប់ជញ្ជាំង ម៉ោង១០ទៅហើយ …. តាមពិតអំបាញ់មិញគេយល់សប្តិ ឃើញដារីនមកលេងនឹងគេ ប្រហែលមកពីគេនឹកបារម្ភពីដារីនខ្លាំងពេក… គេក៏បិទម៉ាស៊ីនកុំព្យូទ័រឲ្យឈប់ដំណើរការ ហើយរៀបចំគ្រែគេងឲ្យមានរបៀប រួចក៏បិទភ្លើងពងមាន់ បិទភ្នែកគេង… ស្រាប់តែទូរស័ព្ទរោទិ៍ឡើង…

គ្រើងៗៗៗ!!!

«អាឡូប៉ា» ណាថាតបបន្ទាន់

«អឺៗ! ណាថា យប់នេះប៉ាម៉ាក់ និងប្អូនៗប្រហែលមិនបានទៅវិញទេមើលទៅ ព្រោះភ្លៀងខ្លាំងណាស់ ហើយអ៊ំឯងក៏ឃាត់ពួកយើងមិនឲ្យទៅដែរ… ចឹងកូនចូលគេងទៅ… មិនបាច់ចាំផ្លូវទេ… មើលចាក់សោរទ្វារផ្ទះឲ្យស្រួលបួលផង! ចឹងប៉ុណ្ណឹងបានហើយ!»

«បាទប៉ា!» ដារីនដាក់ទូរស័ព្ទចុះ រួចទាញភួយមកដណ្តប់ ប៉ុន្តែភ្នែកមិនទាន់បិទគេងនៅឡើយ… គេនឹកឃើញដល់រឿងយល់សប្តិអំបាញ់មិញ… គេឆ្ងល់ថាតើវាជាការស្រមើស្រមៃ ឬជាប្រថ្នូលអ្វីម្យ៉ាងចង់ប្រាប់គេ​ តើគេពិតជាលែងបានជួបដារីនក្នុងពេលឆាប់ៗខាងមុខនេះមែនឬ???

គេសម្លឹងមើលស្នាមទឹកហូរ ដែលកំពុងហូរកាត់បន្តបន្តាប់គ្នា​លើកញ្ចក់បង្អួចបន្ទប់គេ… អាកាសត្រជាក់ ផ្សំនឹងសម្លេងភ្លៀងដែលធា្លក់ ខ្ជោកខ្ជាំ លើដំបូលផ្ទះផង បង្កើតបានជាបរិយាកាសដ៏ស្រងេះស្រងោចសម្រាប់ណាថា… ត្រឹមរងាកាយហាក់មិនបង្កកង្វល់ ឲ្យខ្វល់ដចរងារចិត្តនោះឡើយ…

[………]

«បានហើយ! ឈប់ផឹកទៅ… ឯងស្រវឹងហើយណា» រ៉ាលីទាញកែវស្រាពីដៃមិត្ត ព្រោះឃើញដារីនជោកជាំណាស់ទៅហើយ

«កុំរវល់នឹងយើង! យើងមិនទាន់ស្រវឹងឯណា… យើងចង់ផឹកឲ្យយើងផឹកឲ្យឆ្អែត ឲ្យឆ្អែតណាណីម៉ាដង..» ដារីនទន់មាត ទន់ខ្លួន និយាយបែបអួទីណួ មើលទៅគេស្រវឹងខ្លាំងណាស់ហើយ

«បានបានបាន! ចាំស្អែកចាំផឹកទៀត លូវឯងស្រវឹងហើយ… ប៉ុណ្ណឹងបានហើយ» រ៉ាលីចាប់ដៃដារីន បំរុងគ្រាចេញពីតុ តែក៏ត្រូវដារីនគ្រវៀស ចេញវិញ

«យើងប្រាប់ហើយ… ថាយើងមិនទាន់ស្រវឹងឯ..ណា… » គេស្រែកខ្លាំងៗដាក់រ៉ាលី ហើយលើកកែវស្រាផឹកក្អឹកៗ ហាក់ដូចគ្មានល្វឹងចត់ជូរ មើលទៅដូចជាផឹកទឹកអំពៅដ៏ផ្អែមឈ្ងិតទៅវិញ…

«បាន! ចឹងឯងផឹកចុះ… យើងទៅផ្ទះមុនហើយ… អញ្ជើញផឹកឲ្យឆ្អែត ផឹកឲ្យស្លាប់ខ្លួនតែម្តងទៅ… » រ៉ាលីតបទាំងខឹង ក្នុងអាការៈហាក់បញ្ជោះមិត្ត តែតាមពិតគេកំពុងអាណិត ដារីន មិនគួរណាដារីនទៅជាបែបនេះសោះ ស្នេហាពិតជាធ្វើឲ្យមនុស្សលែងស្គាល់ត្រូវខុសមែន…

«ទៅណាក៏ទៅទៅ… ទុកឲ្យយើងស្លាប់ទីនេះម្នាក់ឯងចុះ… មិនបាច់មកខ្វល់នឹកយើងទេ» ដារីនតបបណ្តើរ យំក្តុកក្តួលបណ្តើរ….

រ៉ាលីឈរសម្លឹងមើលដារីន​ ទាំងកែវភ្នែកអានិតអាសូរ… គេពិតជាចង់ថ្នាក់ថ្នម នៅក្បែរ និងធ្វើឲ្យដារីនសប្បាយចិត្ត តែអ្នកដែលដារីនស្រលាញ់ មិនមែនជារូបគេ គេត្រឹមបានជាអ្នកកំដរតែប៉ុណ្ណោះ… រ៉ាលីក៏ដើរទៅអូសដៃ និងខ្លួនដារីន ចេញពីតុស្រា ទោះបីដារីនរើ និងប្រកែកមិនព្រមទៅណា ក៏រ៉ាលីប្រឹងអូសមិត្តរហូតយកមកដាក់ក្នុងឡានបាន…. គេរុញដារីនឲ្យអង្គុយ ហើយដាក់ខ្សែក្រវ៉ាត់កុំឲ្យដារីនរើទៅណា… បន្ទាប់មកក៏បិទទ្វារ ហើយដើរទៅកាន់កៅអីតែកុង រួចឡើងអង្គុយ និងបញ្ឆេះចេញដំណើរមក… ដារីនរើចុះរើឡើងអស់កម្លាំង ដោយអំណាចស្រាទោរទន់ផងនោះ គេក៏សំងំដេកបាត់មាត់ឈឹង…. រ៉ាលីងាកទៅមើលមិត្ត រួចដកដង្ហើមធំមួយឃូស ហើយនិយាយតែម្នាក់ឯងក្នុងឡាន “សម្លាញ់ យើងមិនដឹងថាជួយឯងដោយរបៀបណានោះទេ… យើងដឹងថាឯងពិបាកចិត្តខ្លាំង… តែយើងដឹងថាក្នុងបេះដូងឯងគ្មានកន្លែងទំនេរសម្រាប់យើងទេ… យើងត្រឹមបានជាអ្នកកំដរឯងពេលឯងមិនសប្បាយចិត្តក៏យើងអស់ចិត្តដែរ ទោះពេលសប្បាយឯងមិនបាន ចែករំលែកក្តីរីករាយជាមួយយើងក៏ដោយ… ឯងដឹងទេ ពេលឃើញឯងឈឺចាប់ យើងក៏ឈឺចាប់ដូចឯងដែរ… ឯងដឹងទេ យើងស្រលាញ់ឯង!” … ទោះបីជាដារីនមិនលឺ ក៏រ៉ាលីខំនិយាយ និយាយនូវអ្វីដែលកប់ក្នុងចិត្ត ចេញមកក្រៅដើម្បីឲ្យបានធូរស្បើយចិត្ត ថ្វីត្បិតតែដារីនមិនលឺ ក៏គង់រូបកាយរបស់គេបានស្តាប់ជំនួសគេរួចទៅហើយ។

[………]

ភូមរាកំនាព្យ

ព្រលឹមស្រាយស្រស់ សម្រស់បុប្ផា ចាយគន្ធពិដោរ មកតាមវាតា ក្រអូបក្រៃណា ផ្កាអ្នកមានម្ចាស់… សម្ងំក្នុងសួន ពួនលាក់សន្លឹក កន្លង់ភ្លេចខ្លួន គយគន់ឡើងភ្លឹក ហឬទ័យភ័យភិត ព្រោះសម្រស់បុប្ផា… តែប្លែកឥលូវ មិនសូវដូចមុន កន្លង់ភូមរា ស្នេហា ស្រទន់ មិនចង់ទេផ្កា ចិន្តាមិនគន់ បែរមកលើសលន់ លើកន្លង់ដូចខ្លូនដែរ… ធ្វើម្តេចនិស្ស័យ ច្នៃពីកំនើត ទោះបីប្រឹងកែក៏កែមិនកើត មានតែបណ្តែត តាមតែវេលា…
វេលាសប្បាយ ក៏គង់សប្បាយ វេលាឃ្លាតឆ្ងាយ ក៏គង់ឈឹចាប់… តែត្រៀមចិត្តមុន ព្រោះដឹងហេតុស្រាប់ ទោះបីឈឺចាប់ ក៏គង់មិនស្លាប់ខ្លួនដែរ…
អរគុណអ្នកក្រៃ ដែលស្រលាញ់ខ្ញុំ ទោះបីមិនសក្តិ ហើយក៏មិនសម តែអ្នកយល់ព្រម ដោយសុច្ចចិត្ត គង់មិនបង្ខិត ក៏មិនបង្ខំ អ្នកពិតជាស្រលាញ់ខ្ញុំ អស់ពីបេះដូង…
យើងទាំងពីរក៏សុទ្ធតែដឹង ថាក្តីរំពឹង វាពិតជាមាន តែការពិតក៏នៅតែមាន ពិតឥតល្អៀង គឺវាមិនអាច… អាចបាន តើអាចអ្វីទៅ? គឺអាចត្រឹមកំដរពាលពៅ ទៅក្នុងពិភពនៃក្តីស្រមៃ ពិភពដែលយើងច្នៃសម្រាប់តែពីរនាក់ លុះពេលដឹងខ្លួន ស្ងួនពុំងារភ្ញាក់ យើងក៏ច្បាស់ជាក់ ថានឹងបែកគ្នា… តែមុននឹងបែក ក៏បែកដោយស្នាមញញឹម បែកដោយក្តីសង្ឃឹម ថាអ្នកប្រាកដជាមានក្តីសុខ ពេលគ្មានខ្ញុំ នៅក្បែរ…

ដល់ពេលហើយ!

ដល់ពេលហើយ! ដល់ពេលដែលអ្វីៗគ្រប់យ៉ាងត្រូវទទួល

ស្គាល់ការពិតហើយ! ការពិតនៅតែជាការពិត! ឈឺចាប់ឬរីករាយ

ត្រូវទទួលបានក្នុងពេលតែមួយជាមួយ! តែមិនអីទេ នេះទើបជា

ជីវិតរបស់មនុស្ស!

អឺម… មួយរយៈនេះនឹកប្រិយមិត្តដល់ហើយ សុំទោសដែល

អ្នកសរសេររឿងម្នាក់នេះ តែងតែខកខាន​ មិនបានបំពេញ

ចំនីអារម្មណ៍អ្នកអាន ដោយសារហេតុផលមួយចំនួន…

តែមិនអីទេ វិលមកប្លុកវិញខែ៧នេះ ប្រហែលជាមិនមកដៃទទេ ទេមើលទៅ…

 

 

នឹក

នឹកមិត្ត នឹកភក្តិ នឹកអ្នកជាទីស្រលាញ់ា នឹកសម្លាញ់ដែលឃ្លាតទៅឆ្ងាយ​ នឹកគ្រាដែលធ្លាប់សប្បាយ ចំនាយពេលរួមគ្នា… ទោះមិនបានលឺសម្លេង ឬឃើញរូបអ្នក ក៏ជាក់ក្នុងចិត្ត ថាអ្នកមុខជានឹងសុខកាយ សប្បាយចិត្ត ត្បិតខ្ញុំដឹងថាអ្នកជាមនុស្សល្អ មានមនុស្សជាច្រើនកំដរនៅជុំវិញអ្នក… ក៏ចង់​ប្រាប់ថា ខ្ញុំមិនភ្លេចអ្នកទេ គ្រាន់មិនទំនេរ បានសួរសុខទុក្ខ… គ្រាន់បានសួរនាំនៅលើហ្វេសប៊ុក និងជូនពរសុខតែប៉ុណ្ណឹង។

វេលាដែលខ្ញុំបានស្គាល់អ្នក អ្នកបានបើកផ្លូវយ៉ាងធំទូលំទូលាយ ឲ្យខ្ញុំចេញពីអណ្តូងនៃភាពតូចចង្អៀត ភាពមោទនតែខ្លួនឯង និងអត្តចរិកមិនល្អជាច្រើនទៀត របស់ខ្ញុំ… អ្នកធ្វើឲ្យខ្ញុំស្គាល់កាន់តែច្រើនពីរសជាតិជីវិត…  អ្នកដឹងទេនៅពែលដែលរសជាតិជាច្រើននៃជីវិត ផ្សំចូលគ្នា វាធ្វើឲ្យជីវិតអ្នកកាន់តែមានន័យ… កុំបន្ទោស ព្រេងវាសនាឬព្រហ្មលិខិត ខ្លួនយើងទេជាអ្នកប្រព្រឹត្ត ហើយក៏ជាអ្នកទទួល…

ពេលខ្លះខ្ញុំគិតថាមិត្តភាព និងក្តីស្នេហា វាមិនសំខាន់ទេសម្រាប់ជីវិត វាគ្រាន់តែជាផ្នែកមួយនៃជីវិត… តាមពិតវាជាឬសគល់នៃ សុភមង្គល ភាពជោគជ័យ និងជាអ្វីដែលមនុស្សគ្រប់គ្នា តែងតែប្រថ្នាចង់បាន ហើយថៃរក្សាវាជានិច្ច…

ខ្ញុំសូមរក្សាត្រឹមមិត្តភាព សម្រាប់ខ្ញុំ ពេលនេះ ខ្ញុំយល់ថាមិត្តភាពប្រសើរជាស្នេហា… ខ្ញុំសូមទោសចំពោះរឿងកន្លងដែលខ្ញុំ បានអំពល់ដល់អ្នកដទៃ(ស្នេហា)… យើងអហោសកម្មគ្នាត្រឹមប៉ុណ្ណេះចុះ… យើងបានសងនូវអ្វីដលជំពាក់គ្នាហើយ… ប្រសិនបើល្អ យើងអាចនៅជាមិត្ត… ប្រសិនបើមិនអាច យើងទុកថាយើងមិនស្គាល់គ្នា វាគ្រាន់តែសុបិនអាក្រក់មូយ ដែលធ្វើឲ្យយើងមិនសប្បាយចិត្ត មួយរយៈ… ពេលវេលាជាឱសថព្យាបាលដ៏ប្រសើរ សម្រាប់ព្យាបាលជម្ងឺប្រភេទនេះ…

ក្រោកឈរ! ពាក្យនេះមិនដឹងថាខ្ញុំគួរនិយាយទៅកាន់អ្នកដទៃ ឬខ្លួនឯងនោះទេ… ជាការពិត ក្រោយពីដួលហើយ គ្មានអ្វីក្រៅពីក្រោកឈរនោះទេ គ្មាននរណាម្នាក់ចាំគ្រាយើងក្រោកគ្រប់ពេលនោះទេ មានតែខ្លូនយើងទេដែលនៅក្បែរខ្លួន ចាំជួយខ្ឡួនឯងជានិច្ច។

រស់ឲ្យល្អបំផុតសម្រាប់ថ្ងៃនេះ​ គ្មានវិប្បដិសារីថ្ងក្រោយ!

រឿងសង្សារមិត្តល្អ(Version.2)

រយៈពេលប្រហែល៤ឆ្នាំកន្លងផុតទៅដែលយើងមិនបានទទួលដំនឹងពីណាថានិងដារីនសោះ តើជីវិតស្នេហារបស់ពួកគេនឹងទៅជាយ៉ាងណា ក្រោយការត្រលប់របស់ដារីនបន្ទាប់ពីការបញ្ចប់សិក្សានៅអូស្ត្រាលី តើគេត្រូវរៀបការជាមួយនឹងគូដណ្តឹងចាប់ផ្ទឹមរបស់គេមែនទេ ហើយគេត្រូវបញ្ចប់សេចក្តីស្រលាញ់របស់គេចំពោះណាថាត្រឹមប៉ុណ្ណឹងឬ ហើយណាថានឹងទៅជាយ៉ាងណាពេលគ្មានដារីននៅក្បែរ…………….

«ជើងហោះហើរ៣១១ ពីប្រទេសអូស្រ្តាលីនិងមកដល់នាពេលបន្តិចទៀតនេះ….» នេះជាអក្សរដែលរត់លើក្តារអេឡិចត្រូនិច សម្រាប់បង្ហាញដល់អ្នកដែលកំពុងរង់ចាំសាច់ញាតិ ឬមិត្តភក្តិជាដំនឹងឲ្យបានដឹង។ សម្លេងយន្តហោះជ្រែកអាកាសសារ សម្លេងមនុស្សអ៊ូអរពាសពេញព្រលានយន្តហោះ ហាក់មិនបានបន្លប់ចិត្តធាវីដែលកំពុងចាំគូដណ្តឹងទាំងអន្ទះសារនោះឡើយ។ ថ្ងៃនេះអ្នកមកទទួលដារីនឃើញមានគូដណ្តឹងរបស់គេ និងរ៉ាលី។ ទឹកមុខញញឹមរបស់កម្លោះម្នាក់ដែលយើងទាំងអស់គ្នាធ្លាប់ស្គាល់គេពីមុនមកហើយ តែឥលូវហាក់ប្រែរូបរាងខ្លះៗ បានបង្ហាញមកកាន់មិត្ត និងគូដណ្តឹងដែលរង់ចាំខ្លួននៅជួរមនុស្សរង់ចាំជាច្រើន។ ធាវីរត់ទៅអោបដារីនដោយក្តីនឹករលឹកនិងស្រលាញ់បំផុត រ៉ាលីយកដៃទះស្មាមិត្តតិចៗ បញ្ចាក់ការស្វាគមន៍ការមកដល់របស់គេ។

«ស្វាគមន៍ការមកដល់home sweet homeវិញ!» រ៉ាលីនិយាយបណ្តើរទះស្មាមិត្តបណ្តើរ

«បងសុខសប្បាយទេ? បងមាននឹកអូនទេ? …» សំនួរជាច្រើនចេញពីប្រអប់មាត់ធាវី ដែលធ្វើឲ្យដារីនសឹងរកចមើ្លយតបមិនចង់ទាន់ តែនេះក៏ដោយសារចិត្តស្រលាញ់របស់ធាវីដែរ

«តោះពួកយើងល្មមទៅហើយ!» រ៉ាលីហៅមិត្តទាំងអស់ ឲ្យដើរសំដៅទៅចំនតឡាន ដើម្បីនឹងអាលទៅផ្ទះដារីន ព្រោះអ្នកផ្ទះដារីនក៏អន្ទះសារចង់ជួបគេដែរ

ពេលដើរជិតដល់ឡាន ធាវីបានចាប់យកវ៉ាលីពីដៃដារីន «មក៍ ចាំខ្ញុំយកទៅទុកក្នុងឡានឲ្យ!»

បានឱកាសដារីនក៏សួររ៉ាលី «ចុះឯណាមិនឃើញណាថា ហេតុអីគេមិនមក គេមិនដឹងថាខ្ញុំនឹកគេប៉ុណ្ណាទេឬ?»

រ៉ាលីសម្លឹងមុខមិត្ដដោយបើកភ្នែកធំៗ ក្នុងន័យអានិតមិត្ត ហើយនិយាយរអាក់រអួលមិនចង់ចេញ គេក៏បន្លប់ «តោះ… តោះធាវីចាំក្នុងឡានយូរហើយ!» រ៉ាលីក៏ដើរទៅបើកទ្វារឡានរួចបញ្ឆេះ តែដារីននៅឈរខាងក្រៅឡានសម្លឹងមើលទៅរ៉ាលីទាំងមិនអស់ចិត្តនៅឡើយ

«ឯងនៅដល់ស្មើរណាទៀត ឆាប់ឡើងឡានមក…» រ៉ាលីតើនមិត្ត

«មែនហើយបង អ្នកផ្ទះកំពុងចាំបង…. ពួកគាត់នឹងបងខ្លាំងណាស់» ធាវីក៏ជួយរន្ថើនតាមរ៉ាលី

ដារីនសម្លឹងមើលយឺតៗ មើលជុំវិញខ្លួនដោយទឹកមុខក្រៀមក្រំ ហើយក៏បើកទ្វារឡានចូលទៅអង្គុយខាងក្រោយជាមួយធាវី រយន្តក៏រំកិលខ្លួនទៅមុខចាកផុតព្រលានយន្តហោះទៅ

……. ទឹកភ្នែកថ្លាឈ្វង់រមៀលស្រក់ កាត់ទទឹងស្នាមញញឹម ដែលមិនខុសពីចម្រៀងមួយបទ ចំនងជើងរបស់វាគឺ ស្រក់ទឹកភ្នែកកំពុងញញឹមរបស់កញ្ញាសុគន្ធនិសា……. ម្ចាស់ទឹកភ្នែកកំពុងឈរផ្អែកជញ្ជាំង ដែលនៅជ្រុងម្ខាង នៃចំណតរយន្តព្រលានយន្តហោះ ស្នាមញញឹមរបស់គេបង្ហាញពីក្តីសោមនស្ស នៅពេលឃើញអ្នកដែលខ្លួនរង់ចាំជាយូរមកហើយមកដល់ អារម្មណ៍នេះក៏មិនខុសពីអារម្មណ៍មនុស្សនានាក្នុងព្រលានដែរ ហើយទឹកភ្នែករបស់គេហាក់បង្ហាញផ្ទុយពីស្នាមញញឹម គឺប្រៀបបាននឹងទឹកភ្នែកដែលស្រក់អាឡោះអាល័យ ទឹកភ្នែកដែលនឹកដល់អ្នកដែលខ្លួនស្រលាញ់ជាទីបំផុតដែលរៀបនឹកចាញចេញពីគេទៅវិញ……. ពេលរថយន្តរ៉ាលីចេញផុតទៅ កម្លោះនោះនិយាយខ្សឹបៗ អួលអាក់តែម្នាក់ឯង

«ដារីនខ្ញុំពិតជានឹកឯងខ្លាំងណាស់ ខ្ញុំសប្បាយចិត្តណាស់នៅពេលឃើញឯងត្រលប់មកវិញ តែខ្ញុំមិនអាច…..មិនអាច ជួបឯងបាន… តើនរណាដឹងពីអារម្មណ៍ឈឺចាប់នេះទេ បើដឹងសុំជួយប្រាប់ខ្ញុំផង តើគួរធ្វើយ៉ាងណាទៅ……»

គេយំកាន់តែខ្លាំង រួចក៏ដើរទៅឡានរបស់គេហើយបើកចេញទៅ………….

‍………………..

«ជម្រាបសួរប៉ា…ម៉ាក់» ដារីនគោរពអ្នកមានគុណ ហើយគេរត់ទៅអោបម៉ាក់គេយ៉ាងណែន «ម៉ាក់!កូននឹកម៉ាក់ណាស់»

«ម៉ាក់ក៏នឹកកូនដែរ» អ្នកមីងចាប់ស្មាដារីន រួចទាញចេញមកមុខ «កូនម៉ាក់ឥលូវសង្ហារណាស់»

«អាស្រស់ហ្អា! ជួយយកឥវ៉ាន់ដារីនទៅទុកក្នុងបន្ទប់ផង» ប៉ាដារីន បង្គាប់អ្នកបម្រើឲ្យយកឥវ៉ាន់ដារីនទៅទុក

«ប៉ាវាអញ្ជើ្ញញភ្ញៀវ អង្គុយសិនមក៍ ប្រុងឲ្យភ្ញៀវឈរនិយាយឬ?» ម៉ាក់ដារីនប្រាប់ទៅប៉ាដារីន ឲ្យហៅភ្ញៀវអង្គុយ

«មិនអីទេ! អ្នកមីង» ធាវី និងរ៉ាលី ឧទានឡើងព្រមគ្នា… អ្នកទាំងអស់គ្នាក៏ចូលទៅអង្គុយលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ

«អរគុណហើយរ៉ាលី ដែលបានទៅយកដារីនពីព្រលានយន្តហោះ» ម៉ាក់ដារីនអរគុណរ៉ាលី

«មិនបាច់គុណស្រ័យអីទេអ្នកមីង ដារីនជាមិត្តល្អខ្ញុំស្រាប់ហើយ» រ៉ាលីតបតាមការដ៏សមគួរ

«ប៉ាម៉ាក់កូនសុំទៅងូតទឹកផ្លាស់ខោអាវសិន… ធាវី…រ៉ាលីខ្ញុំសុំពេលបន្តិចណា» ដារីនសុំខ្លួនទៅបន្ទប់ដើម្បីសម្អាតខ្លួន ផ្លាស់សម្លៀកបំពាក់

«ទៅចុះ! តិចទៀតចុះមកវិញ ប៉ាមានការនិយាយ» ប៉ាដារីនអនុញ្ញាត និងប្រាប់ដំនឹងអ្វីម្យ៉ាង

ដារីនក៏ឡើងទៅបន្ទប់ ហើយអ្នកបំរើក៏លើកទឹកជូនភ្ញៀវ និងប៉ាម៉ាក់ដារីន ដើម្បីបន្តកិច្ចសន្ទនា…

តាមពិតទៅគ្រួសាររបស់ដារីននៅឯខេត្តសៀមរាបទេ ដោយសារឆ្អឹងអណ្តែត វាសនាដល់ ដីដែលគ្រួសាររបស់ដារីនរស់នៅ មានថៅកែមកពីប្រទេសកូរ៉េ​ ទិញក្នុងតម្លៃថ្លៃ ដើម្បីធ្វើសណ្ឋាគារលំដាប់ផ្កាយប្រាំ ទើបគ្រួសារដារីន ផ្លាស់មកនៅភ្នំពេញដើម្បីប្តូរអនាគតថ្មី។

មកនៅភ្នំពេញ ប៉ាម៉ាក់ដារីនបានសម្រេចចិត្ត ទិញកូនវីឡាមួយដែលនៅមិនឆ្ងាយប៉ុន្មានពី camko city។​ ហើយក៏បានបញ្ជូនដារីនទៅសិក្សាបន្តនៅប្រទេសអូស្រ្តាលី ….

ចូលដល់បន្ទប់ដារីនក៏រើ យកឥវ៉ាន់ចេញពីក្នុងវ៉ាលីស… គេរើរបស់របរដែលមានក្នុងវ៉ាលីស ចេញម្តងមួយៗ គេក៏ឃើញកន្សែងបង់ក ដែលណាថាជូនគេមុនគេចេញដំនើរទៅអូស្ត្រាលី គេចាប់កន្សែងចេញមកដោយទឹកមុខស្ងប់ស្ងាត់ ហើយទឹកភ្នែកក៏ស្រក់ រួចគេនិយាយជាមួយកន្សែង…

«ខ្ញុំត្រលប់មកវិញហើយ ម្តេចមិនឃើញម្ចាស់ឯងអញ្ចឹង….. ឯងដឹងទេខ្ញុំនឹកម្ចាស់ឯងស្ទើរឆ្កួតទៅហើយ… អរគុណឯងខ្លាំងណាស់ដែលតែងនៅក្បែរខ្ញុំ នៅពេលខ្ញុំនឹកគេ…. ខ្ញុំអាចស្បើយចិត្តខ្លះ ពេលមានឯងនៅជាមួយខ្ញុំ ផ្តល់ភាពកក់ក្តៅដល់ខ្ញុំ… ឯងពិតជាដូចម្ចាស់ឯងណាស់…» និយាយតែម្នាក់ឯងរួច ដារីនក៏យកកន្សែងនេះដាក់លើក្បាលដំនេកគ្រែ រួចគេក៏ផ្លាស់ខោអាវងូតទឹកទៅ…

……….

«ដារីន…ដារីនៗ លោកប៉ារីន ឲ្យហៅរីនចុះក្រោម..» សម្លេងស្រស់នៅមុខបន្ទប់ដារីន កំពុងហៅដារីនចុះក្រោម

«បាទ..បាទ! ខ្ញុំទៅលូវហើយ…» ដារីនតប ខណៈកំពុងស៊កអាវពាក់បានត្រឹមដើមទ្រូងនៅឡើយ

……….

«ធាវី… ជិតដល់ថ្ងៃរៀបការហើយ… ថែខ្លួនណាកូន… ម៉ាក់សង្ឃឹមថាម៉ាក់នឹងបាន កូនប្រសារល្អដូចជាឯង យូរមកហើយ» ម៉ាក់ដារីនចាប់ដៃធាវី រួចនិយាយពាក្យពិរោះស្តាប់ទៅកាន់អនាគតកូនប្រសារខ្លួន ខណៈជជែកគ្នារង់ចាំដារីនចុះមកពីបន្ទប់

«ប៉ាសង្ឃឹមមុតមាំថា កូននឹងក្លាយជាប្រពន្ធល្អរបស់ដារីន… កូនប្រសារល្អរបស់ប៉ានិងម៉ាក់ ហើយជាពិសេសប៉ានិងឆាប់បានចៅពរឆាប់ៗនេះ» ប៉ាដារីនបន្តសរសើបន្ទាប់ពីប្រពន្ធខ្លួនជាអ្នកផ្តើមមុន ហើយគាត់ទាំងពីរសើច ក្នុងសំនើចបែបសប្បាយចិត្ត ធ្វើឲ្យធាវីអៀនមុខឡើងក្រហម បានត្រឹមតែឆ្លើយ «ចា៎…ចា៎…» ចំនែករ៉ាលីវិញ ញញឹមដែរតែញញឹមមិនអស់ព្រោះដឹងថាការពិតរបស់ដារីនវាយ៉ាងណា

………..

មិនដឹងជាដារីនចុះមកតាំងពីអង្កាល់ណាទេ តែត្រឹមដឹងថាគេចុះមកបានពាក់កណ្តាលជណ្តើរ ក៏លឺឃ្លាសន្ទនាប៉ុន្មានចុងក្រោយនោះ ធ្វើឲ្យគេគាំងដំណើរ ហើយបើកភ្នែកបើកធំៗ រន្ធត់ក្នុងចិត្ត អ្វីដែលគេខ្លាចបំផុតបានមកដល់ហើយ គេខំគេចវេស តែឥលូវវាមកហើយ មកកាន់តែកៀកហើយ..

«ថាម៉េចម៉ាក់ ជិតដល់ថ្ងៃរៀបការហើយ… ហេតុអីក៏ខ្ញុំមិនដឹង.. អ្នកទាំងអស់គ្នាមិនប្រាប់ខ្ញុំមួយម៉ាត់សោះ» ដារីនចងចិញ្ចើម ចុះមកតាំងៗ សួរកាត់សន្ទនាអ្នកឯទៀត

«អឺ! ល្អហើយ ឯងចុះមកល្មម… យើងកំពុងតែចង់ប្រាប់ឯងស្រាប់… ប៉ានិងម៉ាក់បានកំនត់ថ្ងៃរៀបការឯងហើយ គឺនៅដើមខែក្រោយនេះ..» ប៉ាដារីនហៅដារីនចូលមកអង្គុយហើយប្រាប់នូវអ្វីដែលដារីនឆ្ងល់

«ថាម៉េចប៉ា ដើមខែក្រោយ… អ្នកទាំងអស់គ្នាបានសួរចិត្តខ្ញុំឬនៅ មុននឹងសម្រេចថ្ងៃរៀបការឲ្យខ្ញុំ?» ដារីនចាប់ផ្តើមអួលដើមក ហើយដំឡើងសម្លេង

«ម៉េចនិយាយបែបហ្នឹងកូន! កូនភ្ជាប់ពាក្យជាង៤ឆ្នាំហើយណា.. ហើយធាវីគេរង់ចាំកូនយូរគួរសមហើយ ដឹងទេ គេនឹកកូនខ្លាំងណាស់ គេតែងមកលេងផ្ទះយើងជាញឹកញាប់ហើយ ធ្វើកិច្ចការមួយចំនួន ប្រៀបដូចជាអ្នកផ្ទះនេះទៅហើយ.. ម្យ៉ាងទៀតកូនក៏រៀនចប់ អាយុកូនក៏សមល្មមនិងបង្កើតគ្រួសារហើយដែរណាកូន!» ម៉ាក់ដារីននិយាយបកស្រាយ ពន្យល់ដារីនកុំឲ្យដារីនច្រលោតទាន់….

«….តែ…តែខ្ញុំមិនទាន់ចង់រៀបការនៅឡើយទេ…» ដារីនតបទាំងរអាក់រអួល ហើយមុខគេកាន់តែក្តៅក្រហមឡើងៗ

«…ម៉េចក៏ឯងនិយាយចឹង នៅចំពោះមុខធាវី ហ្អា៎! ដារីន…» ប៉ាដារីនចាប់ផ្តើមខឹងនឹងអាការៈដារីន

«…តែយើងភ្ជាប់ពាក្យហើយតើ!» ដារីនកាន់តែតម្លើងសម្លេង… ធាវីទម្លាក់ទឹកមុខ ហើយបញ្ចេញអាការៈអន់ចិត្ត ព្រោះនាងរង់ចាំថ្ងៃរៀបការយូរមកហើយ តែបែរជាសម្តីកូនកម្លោះ ហាក់ជាព្រួញពិសបាញ់ទ្រូងនាងទៅវិញ

«….ប៉ានិងម៉ាក់លែងបណ្តោយឯងហើយ..  ឯងត្រូវតែរៀបការតាមថ្ងៃយើងកំណត់..» ប៉ាដារីនហាក់ដាច់អហង្កាចំពោះដារីនហើយ និយាយរួចគាត់ក៏ដើរចេញទៅបន្ទប់ ហើយម៉ាក់ដារីនក៏ទៅតាម ដើម្បីបន្ធូរបន្ថយស្ថានការណ៍តឹងតែងនេះ… ដារីនក៏ងើបចេញដើរចេញទៅសួនខាងក្រៅ

………..

«ធាវី! កុំអន់ចិត្តខឹងនឹង ដារីនណា ប្រហែលជាលឿនពេកសម្រាប់ដារីន ក្នុងការរៀបការបង្កើតគ្រួសារថ្មី» រ៉ាលីនិយាយលើកទឹកចិត្តធាវី ពេលឃើញធាវីអង្គុយឈ្ងោកមុខ មិនព្រមចេញទៅណា

«មិនអីទេ! អរគុណច្រើនណាស់លី ខ្ញុំយល់ពីអារម្មណ៍គាត់ ទុកឲ្យគាត់នៅម្នាក់ឯងសិនចុះ មើលទៅគាត់ទើបតែមកដល់ ប្រហែលជាអស់កម្លាំងហើយមើលទៅ ឲ្យគាត់សម្រាកសិនទៅ…» ធាវីប្រឹងតបទាំងទឹកមុខញញឹមស្ងួត

«អញ្ចឹងមិនអីទេ! ចាំខ្ញុំជូនធាវីទៅផ្ទះវិញ»

«ចា៎! អរគុណ»

ពេលចេញមកក្រៅ ធាវីនឹកចង់ទៅលាដារីនដែរ តែពេលដើរទៅដល់សួនច្បារ នាងឃើញដារីនអង្គុយឈ្ងោកមុខ ហើយយកដៃជ្រោងសក់ មើលទៅហាក់មានកង្វល់អ្វីម្យ៉ាងក្នុងចិត្ត ដែលមិនអាចប្រាប់បាន នាងក៏បែរខ្នងដើរមកវិញទាំងទឹកមុខសោះកក្រោះ ហើយឡើងឡានរ៉ាលី ដើម្បីឲ្យរ៉ាលីជូនទៅផ្ទះ…

តាមសំណូមពរ!

ដោយសារមានប្រិយមិត្ត មួយចំនួនសំណូមពរឲ្យដាក់រឿងជាបណ្តើរ កុំចាំទម្រាំដល់ចូលឆ្នាំហើយ ខ្ញុំក៏បានដាក់រឿងតាមសំណូមពរពួកគាត់ចុះ។

រឿងដំបូងនេះ ជារឿងសង្សារមិត្តល្អ version 2  ជាសាច់រឿងបន្តពី រឿងសង្សារមិត្តល្អ។ សូមតាមដានអានទាំងអស់គ្នា តើសាច់រឿងវាទៅជាយ៉ាងណា!

សួស្តីប្រិយមិត្តខ្ញុំ!

បាទ! សួស្តីប្រិយមិត្តប្លុក khmergaynovels  ទាំងអស់គ្នា! សុំទោសនូវការអាក់ខានផ្សាយមួយរយៈកន្លងមកនេះ ដោយសារមានបញ្ហាជាច្រើន ត្រូវដោះស្រាយ ទើបគ្មានពេលសោះ សម្រាប់Updateប្លុក។ នេះគ្រាន់ជាសារសួរសុខទុក្ខអ្នកទាំងអស់គ្នា ក៏ដូចជាចង់ប្រាប់ថាប្លុកនេះមិនបានបិទទេ ប្រហែលជាចូលឆ្នាំថ្មីហើយ ខ្ញុំនិងដាក់រឿងជូនប្រិយមិត្ត អានវិញហើយ។ កំឡូងពេលនេះអាចត្រឹមមានជាព៌តមាន ថ្មីប្លែកៗប៉ុណ្ណោះ។ អរគុណ!